Monday, June 24, 2019

ករណីបាក់រលំអគារ៖ រកឃើញជនរងគ្រោះ៤នាក់ទៀតហើយ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត

(ព្រះសីហនុ)៖ ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង០៤៖១៥នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ រកឃើញមនុស្សចំនួន៤នាក់ទៀតហើយ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់២៨នាក់ និងអ្នករបួស២៦នាក់ នៅក្នុងគំនរបាក់បែកនៃអគារ។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៦រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។


វិធីសាស្រ្តដាំមើមខ្ទឹមដោយខ្លួនឯង ដែលទទួលទិន្នផលគួរជាទីគាប់ចិត្ត

(Facebook) ៖ បើយោងតាមគណនីបណ្ដាញសង្គមរបស់លោក អ៊ាង សុផល្លែត បានប្រាប់ពីវិធិសាស្រ្តក្នុងការដាំ មើមខ្ទឹមដោយខ្លួនឯងមានដូចខាងក្រោមនេះ ៖

  • ជ្រោយដីឲ្យម៉ត់
  • ដាក់ជីកំប៉ុស្ដលាយជាមួយដី
  • ដាំកម្លាតពីគ្នា គុម្ពមួយទៅគុម្ពមួយទៀតពី៤ទៅ៨ សង់ទីម៉ែត្រ និងជម្រៅ២ទៅ៣ សង់ទីម៉ែត្រ
  • ដើម្បីកុំឲ្យពិបាកក្នុងការវាស់ច្រើនសារ យើងអាចប្រើលកំណាត់ឈើភ្ជាប់គ្នា ដោយបង្កើតជាឧបករណ៏វាស់មួយស្របតាមខ្នាត
  • ជ្រើសរើសយកមើមខ្ទឹមដែលមានគុណភាពល្អ ធំ មិនខូច ឬ សត្វស៊ី
  • ដាំដោយដាក់ក្បាលខ្ទឹមចុះក្រោម និងកន្ទុយរបស់វាឡើងលើ បន្ទាប់មកកប់ដីពីលើ
  • យកលបំបើងគ្របពីលើដើម្ប៉កាត់បន្ថយកម្ដៅ និងរក្សាសំណើមក្នុងដី
  • ស្រោចទឹកបន្ថែមជី និងរក្សាការថែទាំ
  • ខ្ទឹមសអាចប្រមូលផលបានចន្លោះពី១ទៅ២ខែ ឬនៅពេលដែលដើមខ្ទឹមមានស្លឹកចាប់ពី៥ទៅ៦ស្លឹក៕

ល្បីពេញហ្វេសប៊ុក ក្រោយពេលគូស្នេហ៍ខុសជំនន់ បានទម្លាយប្រវត្តិស្នេហ៍!!

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ប្រហែលជាស្គាល់នូវគូស្នេហ៍ខុសវ័យមួយគូ ដែលល្បីល្បាញខ្លាំងពេញបណ្តាញសង្គម ដោយមានបុរសវ័យក្មេងម្នាក់ មានអាយុប្រហែលខ្ទង់ ២០ឆ្នាំ បានព្រមស្ម័គ្រស្រលាញ់ និងរួមរស់ជាមួយស្ត្រីដែលមានវ័យប្រហែល ៥០ឆ្នាំជាង។
យ៉ាងណាមិញ សម្រាប់គូស្នេហ៍មិនប្រកាន់អាយុនេះដែរ នៅពេលដែលទទួលការចាប់អារម្មណ៍នៅលើបណ្តាញសង្គម អ្នកទាំងពីរត្រូវបានមហាជនមិនតិចនាក់នោះទេ នាំគ្នាសរសើរ ឯខ្លះទៀតបាននាំគ្នារិះគន់ពួកគេ ដោយបាននិយាយពាក្យមិនល្អ ហើយថែមទាំងថាឲ្យបុរសវ័យក្មេងនោះថា ពួកគេស្រលាញ់គ្នាក៏ដោយសារតែអំណាចទឹកប្រាក់តែប៉ុណ្ណោះ។
ស្រាប់តែថ្មីៗនេះ ដើម្បីស្រាយចម្ងល់ និងឲ្យជ្រាបច្បាស់ពីប្រវត្តិស្នេហ៍របស់គូស្នេហ៍មួយគូនេះ កម្មវិធីពេញចិត្តឬអត់ ក៏បានអញ្ជើញអ្នកទាំងពីរ ឡើងមកកម្មវិធីដើម្បីបកស្រាយ និងទម្លាយការពិត អំពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ។
ក្នុងនោះដែរ បុរសវ័យក្មេងដែលមានប្រពន្ធចំណាស់ លោកបាននិយាយថា មូលហេតុដែលស្រលាញ់ នារីដែលខុសវ័យជាងខ្លួន ដំបូងឡើងកើតចេញពីការអាណិត និងយល់ថាស្រ្តីម្នាក់នោះ តែងតែនៅក្បែខ្លួន ផ្តល់កម្លាំងចិត្ត និងកម្លាំងកាយ ដើម្បីរកស៊ីចិញ្ចឹមជីវិត រហូតដល់អាចបើកហាងផ្ទាល់ខ្លួនថែមទៀតផង។ ដូច្នេះហើយ ទើបបានជាកើតជាចិត្តស្រលាញ់។

លោកបានបន្ថែមទៀតថា លោកមិនបានស្រលាញ់ស្រ្តីរូបនោះ ដោយសារតែលុយនោះទេ ព្រោះថាសព្វថ្ងៃនេះប្រពន្ធរបស់លោក គ្រាន់តែជាគ្រូបង្រៀន ហើយថែមទាំងមានជំងឺប្រចាំកាយ ដែលត្រូវព្យាបាលជាប្រចាំថែមទៀតផង។
ក្រោយពីមានការបកស្រាយបែបនេះ មហាជនមួយចំនួនពិតជាស្ងប់ស្ងែងនឹងគូស្នេហ៍អ្នកទាំងពីរមែនទែន ព្រោះថាអ្នកទាំងពីរពិតជាស្រលាញ់គ្នាស្មោះ ដោយគ្មានសម្លឹងឃើញអ្វីពីគ្នានោះទេ។ ហើយទាំងនេះ ក៏បានបង្ហាញថា មនុស្សមិនអាចមើលតែសម្បកក្រៅនោះទេ ព្រោះជីវិតរបស់អ្នកដទៃគ្មាននរណាម្នាក់ អាចមកវិនិច្ឆ័យបានឡើយ៕

លោក​​ឧកញ៉ា គួច ម៉េងលី ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ នឹងផ្ដល់អាហារូបករណ៍​សិ​ក្សា​​ដល់កូនៗរបស់ ជនរងគ្រោះ ទាំងអស់ឱ្យរៀននៅសាលាលោក

បន្ទាប់ពីសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​រកថ​វិកាស​ប្បុ​រស​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត និង​អ្នករងរបួស​ក្នុង​ហេតុការណ៍​រលំ​អគារ​៧​ជាន់ កាលពី​ថ្ងៃទី​២២ ខែមិថុនានោះ លោក​​ឧកញ៉ា គួច ម៉េងលី ស្ថាបនិក​ក្រុមហ៊ុន Mengly J. Quach Education ដែល​វិនិយោគ​លើ​សាលា​ចំណេះ​ដឹង​ទូទៅ និង​ជា​ឧកញ៉ា​ចិត្ត​ធម៌​ដ៏​លេច​ធ្លោ​មួយ​រូប​នៅ​កម្ពុជា បានឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ នឹង​ផ្ដល់អាហារូបករណ៍សិក្សាដល់ កូនៗរបស់ ជនរងគ្រោះ ទាំងអស់។
លោក​​ឧកញ៉ា គួច ម៉េងលី សរសេរនៅក្នុងបណ្តាញទមនាក់ទំនង់សងញកមរបស់លោកថា លោកឧកញ៉ា​ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារដល់ ជនរងគ្រោះ ដែលរងគ្រោះដោយសាររ់រលំអគារនៅខេត្តព្រះសីហនុ កាល​ពីថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមក។ ជាមួយគ្នានេះដែរ​លោកឧកញ៉ា ក៏នឹងផ្ដល់អាហារូបករណ៍​សិ​ក្សា​​ដល់ កូនៗរបស់ ជនរងគ្រោះ ទាំងអស់​ឱ្យ​សិក្សានៅមជ្ឈមណ្ឌភាសា អេ អាយ អាយ និង​សា​លា​រៀន អន្តរទ្វីប អាមេរិកាំង ផងដែរ៕

Popular Posts

Categories

ករណីបាក់រលំអគារ៖ រកឃើញជនរងគ្រោះ៤នាក់ទៀតហើយ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត

(ព្រះសីហនុ)៖ ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង០៤៖១៥នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ រកឃើញមនុស្សចំនួន៤នាក់ទៀតហើយ ប៉ុ...